ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចុះសួរសុខទុក្ខ និងជូនថវិកាដល់លោក កុក ហួន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគព័ន្ធ
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងជូនថវិកាមួយចំនួនដល់លោក កុក ហួន មេឃុំស្លក្រាម ស្រុកស្វាយចេក ដែលគ្រោះថ្នាក់ចរាចរណ៍ សម្រាកព្យាបាលនៅមន្ទីរពេទ្យនាគព័ន្ធ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា